Friday, September 30, 2011

ព្រះ​មហា​ក្សត្រ​​​អារ៉ាប៊ី សាអ៊ូ​ឌីត ​​លុប​ចោល​​ទោស​​វាយ​នឹង​​រំពាត់​លើ​​ស្ត្រី​បើក​រថយន្ត

ដោយ ៖ អប្សរា
ថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០១១ ម៉ោង ១៤:៥៧

គេហទំព័របរទេស

​ទីភ្នាក់​​ងារ​ព័ត៌​មាន​​បរទេស​កាលពី​ថ្ងៃទី​២៩ កញ្ញា បាន​ផ្សាយ​​ពី​ករណី​​ដែល​នាង​ឆៃ​ម៉ា ចាស់​សានី​យ៉ា ជន​ជាតិ​អារ៉ា​ប៊ី ​សាអ៊ូឌីត ​ត្រូវ​សម្រេច​​ដាក់​ទោស​វាយ​នឹង​ខ្សែ​​តី​ចំនួន​១០​រំពាត់ ​ក្នុង​ហេតុ​ផល​ថា នាង​បើក​បរ​រថយន្ត​ដោយ​មិន​បាន​ទទួល​ការ​អនុ​ញ្ញាត​កាលពី​​ថ្ងៃ​អង្គារកន្លង​ទៅ ។
​ប៉ុន្តែ​ក្នុងអំឡុងពេល​ចុងក្រោយ​​នេះ ​រដ្ឋា​ភិបាល​អារ៉ាប៊ី ​សាអ៊ូ​ឌីត បង្ហើប​ឱ្យ​ដឹង​ថា ព្រះ​មហា​ក្សត្រ​អាប់​ឌុល​ឡា ប៊ីន ​អាប់ឌុល អាស៊ីស នៃ​​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ​ចេញ​បញ្ជា​ឱ្យ​លុប​​ចោល​ទោស​ខាង​លើ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ហេតុ​ផល​​នៃ​ការ​លុប​​​ចោល​​នោះ​ទេ។ ​នាង​ឆៃ​ម៉ា ចាស់​​សានី​យ៉ា ត្រូវ​​បាន​តុលា​ការ​​សម្រេច​ថា មាន​កំហុស​​ពី​ការ​បើក​បរ​យាន​យន្ត​ដោយ​មិន​បាន​ទទួល​ការ​អនុ​ញ្ញាត​ពី​តុលា​ការ​កាលពី​ថ្ងៃ​ទី​២៧ កញ្ញា កន្លង​មក ​និង​ត្រូវ​សម្រេច​ដាក់​ទោស​​ដោយ​វាយ​ចំនួន​១០​រំពាត់​ខ្សែ​តី​ធ្វើ​ឱ្យ​​នាង​ក្លាយ​ជា​ស្ត្រី​អារ៉ា​ប៊ី​ សាអ៊ូ​ឌីត ដំបូងដែល​ទទួល​ទោស​វាយ​នឹង​រំពាត់​ពី​​កំហុស​​ខាង​លើ ​ព្រោះ​គ្មាន​​ច្បាប់​ណា​មួយ​របស់​អារ៉ាប៊ី​ សាអ៊ូ​ឌីត ​កំណត់​មិន​ឱ្យ​ស្ត្រី​បើក​បរ​រថយន្ត ប៉ុន្តែ​ក្រុមអភិរក្ស​និយម​ព្យា​យាម​​ជំរុញ​ឱ្យ​មាន​ការដាក់​កំហុស​​លើ​ស្ត្រី​ភេទ។
​គួរ​បញ្ជាក់ថា ​ការប្រកាស​ដាក់​ទោសខាង​លើ កើត​ឡើង​ក្រោយ​ពី​ព្រះ​មហាក្សត្រ​​អាប់ឌុល​ឡា បាន​ប្រកាស​ដល់​​ស្ត្រីអារ៉ាប៊ី​ សាអ៊ូ​ឌីត ឱ្យអាច​ចុះ​ឈ្មោះ​ និង​ចូល​ទទួល​ការ​បោះ​ឆ្នោត​​ថ្នាក់​ឃុំ​-សង្កាត់​បាន​កាលពី​ថ្ងៃ​​អាទិត្យ ទី២៥ កញ្ញា ដោយ​ចាប់​ផ្តើម​ពី​ការ​​​បោះ​ឆ្នោត​ក្នុងឆ្នាំ​២០១៥​តទៅ ៕
Original source from Koh Santepheap

No comments: