ព្រះមហាក្សត្រអារ៉ាប៊ី សាអ៊ូឌីត លុបចោលទោសវាយនឹងរំពាត់លើស្ត្រីបើករថយន្ត
- SHARE
- TEXT SIZE
ថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០១១ ម៉ោង ១៤:៥៧
ទីភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី២៩ កញ្ញា បានផ្សាយពីករណីដែលនាងឆៃម៉ា ចាស់សានីយ៉ា ជនជាតិអារ៉ាប៊ី សាអ៊ូឌីត ត្រូវសម្រេចដាក់ទោសវាយនឹងខ្សែតីចំនួន១០រំពាត់ ក្នុងហេតុផលថា នាងបើកបររថយន្តដោយមិនបានទទួលការអនុញ្ញាតកាលពីថ្ងៃអង្គារកន្លងទៅ ។
ប៉ុន្តែក្នុងអំឡុងពេលចុងក្រោយនេះ រដ្ឋាភិបាលអារ៉ាប៊ី សាអ៊ូឌីត បង្ហើបឱ្យដឹងថា ព្រះមហាក្សត្រអាប់ឌុលឡា ប៊ីន អាប់ឌុល អាស៊ីស នៃប្រទេសអារ៉ាប៊ី សាអ៊ូឌីត ចេញបញ្ជាឱ្យលុបចោលទោសខាងលើ ប៉ុន្តែមិនបានបញ្ជាក់ពីហេតុផលនៃការលុបចោលនោះទេ។ នាងឆៃម៉ា ចាស់សានីយ៉ា ត្រូវបានតុលាការសម្រេចថា មានកំហុសពីការបើកបរយានយន្តដោយមិនបានទទួលការអនុញ្ញាតពីតុលាការកាលពីថ្ងៃទី២៧ កញ្ញា កន្លងមក និងត្រូវសម្រេចដាក់ទោសដោយវាយចំនួន១០រំពាត់ខ្សែតីធ្វើឱ្យនាងក្លាយជាស្ត្រីអារ៉ាប៊ី សាអ៊ូឌីត ដំបូងដែលទទួលទោសវាយនឹងរំពាត់ពីកំហុសខាងលើ ព្រោះគ្មានច្បាប់ណាមួយរបស់អារ៉ាប៊ី សាអ៊ូឌីត កំណត់មិនឱ្យស្ត្រីបើកបររថយន្ត ប៉ុន្តែក្រុមអភិរក្សនិយមព្យាយាមជំរុញឱ្យមានការដាក់កំហុសលើស្ត្រីភេទ។
គួរបញ្ជាក់ថា ការប្រកាសដាក់ទោសខាងលើ កើតឡើងក្រោយពីព្រះមហាក្សត្រអាប់ឌុលឡា បានប្រកាសដល់ស្ត្រីអារ៉ាប៊ី សាអ៊ូឌីត ឱ្យអាចចុះឈ្មោះ និងចូលទទួលការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់បានកាលពីថ្ងៃអាទិត្យ ទី២៥ កញ្ញា ដោយចាប់ផ្តើមពីការបោះឆ្នោតក្នុងឆ្នាំ២០១៥តទៅ ៕
Original source from Koh Santepheap
No comments:
Post a Comment
Cambodian Information Center (CIC) would like to serve the public relating hot news that happening in Cambodia. We only provide information all sources relating to our country. CIC news focuses law, human rights, investment and other factors in which bring the improvement of living condition of people in Cambodia.
We welcome all comment from reader. Please drop your message to ciccaminfo@gmail.com