Pages

Tuesday, October 4, 2011

ផែនការច្បាប់​ពន្ធក្រិច​ថ្មីខុស​គោលដៅ​



ដោយ ៖ អប្សរា
ថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០១១ ម៉ោង ១៤:២៣

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ក្រិច​បានបញ្ជាក់​កាលពីថ្ងៃ​​អាទិត្យ​កន្លងមក​នេះ​ពីច្បាប់​​ពន្ធថ្មី​របស់​ប្រទេស​ដែល​នឹងត្រូវសុំការ​អនុម័តពីសភា​ដោយសារ​តែ​មិន​​អាច​សម្រេច​តាមគោល​ដៅពីអ្នក​ផ្តល់​ជំនួយ​​របស់​សហភាព​អឺរ៉ុប។​
សេចក្តី​ព្រាង​ច្បាប់ស្តីពី​ថវិការជាតិត្រូវទម្លាក់ ឱន​ភាព​ចំនួន៨,៥​ភាគរយ​នៃផលិត​ផល​ក្នុងស្រុក​សរុបក្នុង​ឆ្នាំ២០១១​នោះ​ផ្ទុយពីគោល​ដៅដែល​​មាន​ចំនួនតែ​៧,៦ភាគរយ។​
ចំណែកការបន្ថយឱនភាពGDP​ វិញ​ធ្វើបាន​តែ​​​៦,៨ភាគរយ​ប៉ុណ្ណោះសំរាប់ឆ្នាំ២០១២ ​ដែលនៅតែមិនបានតាម​ផែនការត្រូវ​សំរេច​បន្ថយឱនភាព​GDPមកត្រឹមតែ​៦,៥ភាគ​រយ។
សភាត្រូវអនុម័តយល់ព្រម​ចំពោះកញ្ចប់​ថវិកានោះនៅ​ថ្ងៃចន្ទ ទី៣ តុលា​ ។
យោងតាមច្បាប់នោះបុគ្គលិករដ្ឋាភិបាល​ចំនួន៣០.០០០នាក់ត្រូវបញ្ឈប់ពីការងារឬកាត់​បន្ថយប្រាក់ខែ។ ប្រទេសក្រិចកំពុងស្វះស្វែងរកប្រាក់ជំនួយ​ចំនួន១០,៧ពាន់លានដុល្លារដែលជាផ្នែកមួយនៃ​ការសន្យាផ្តល់កញ្ចប់ថវិកាកាលពីឆ្នាំមុនរបស់​ក្រុមសមាជិកសហភាពអឺរ៉ុបចំនួន៣ដែលមាន​ឈ្មោះហៅក្រៅថា Troika។ ពេលនេះប្រទេសក្រិចត្រូវការប្រាក់ជំនួយ ជាចាំបាច់ដើម្បីកុំឱ្យអស់លុយពីហោប៉ៅនៅពាក់​កណ្តាលខែតុលា។
កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ កញ្ញា រដ្ឋា​ភិ​បាល​ក្រិចបានជួបប្រជុំជាមួយមន្ត្រីដែល​មកពី​Troika ។ កិច្ចប្រជុំនោះជាផ្នែកមួយនៃការ​រំលឹក​​ពី​​ការសំរេចថាតើប្រទេសក្រិចបានធ្វើកំណែ​ទំរង់​ស្របតាមគោលដៅដើម្បីអាចទទួល​ជំនួយ​លើ​ក​ក្រោយ​ឬទេ ៕​
Related Posts Plugin for WordPress, Blogger...

No comments:

Post a Comment

Cambodian Information Center (CIC) would like to serve the public relating hot news that happening in Cambodia. We only provide information all sources relating to our country. CIC news focuses law, human rights, investment and other factors in which bring the improvement of living condition of people in Cambodia.

We welcome all comment from reader. Please drop your message to ciccaminfo@gmail.com