ថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០១១ ម៉ោង ១៤:២៣
រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រិចបានបញ្ជាក់កាលពីថ្ងៃអាទិត្យកន្លងមកនេះពីច្បាប់ពន្ធថ្មីរបស់ប្រទេសដែលនឹងត្រូវសុំការអនុម័តពីសភាដោយសារតែមិនអាចសម្រេចតាមគោលដៅពីអ្នកផ្តល់ជំនួយរបស់សហភាពអឺរ៉ុប។
សេចក្តីព្រាងច្បាប់ស្តីពីថវិការជាតិត្រូវទម្លាក់ ឱនភាពចំនួន៨,៥ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០១១នោះផ្ទុយពីគោលដៅដែលមានចំនួនតែ៧,៦ភាគរយ។
ចំណែកការបន្ថយឱនភាពGDP វិញធ្វើបានតែ៦,៨ភាគរយប៉ុណ្ណោះសំរាប់ឆ្នាំ២០១២ ដែលនៅតែមិនបានតាមផែនការត្រូវសំរេចបន្ថយឱនភាពGDPមកត្រឹមតែ៦,៥ភាគរយ។
សភាត្រូវអនុម័តយល់ព្រមចំពោះកញ្ចប់ថវិកានោះនៅថ្ងៃចន្ទ ទី៣ តុលា ។
ចំណែកការបន្ថយឱនភាពGDP វិញធ្វើបានតែ៦,៨ភាគរយប៉ុណ្ណោះសំរាប់ឆ្នាំ២០១២ ដែលនៅតែមិនបានតាមផែនការត្រូវសំរេចបន្ថយឱនភាពGDPមកត្រឹមតែ៦,៥ភាគរយ។
សភាត្រូវអនុម័តយល់ព្រមចំពោះកញ្ចប់ថវិកានោះនៅថ្ងៃចន្ទ ទី៣ តុលា ។
យោងតាមច្បាប់នោះបុគ្គលិករដ្ឋាភិបាលចំនួន៣០.០០០នាក់ត្រូវបញ្ឈប់ពីការងារឬកាត់បន្ថយប្រាក់ខែ។ ប្រទេសក្រិចកំពុងស្វះស្វែងរកប្រាក់ជំនួយចំនួន១០,៧ពាន់លានដុល្លារដែលជាផ្នែកមួយនៃការសន្យាផ្តល់កញ្ចប់ថវិកាកាលពីឆ្នាំមុនរបស់ក្រុមសមាជិកសហភាពអឺរ៉ុបចំនួន៣ដែលមានឈ្មោះហៅក្រៅថា Troika។ ពេលនេះប្រទេសក្រិចត្រូវការប្រាក់ជំនួយ ជាចាំបាច់ដើម្បីកុំឱ្យអស់លុយពីហោប៉ៅនៅពាក់កណ្តាលខែតុលា។
កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ កញ្ញា រដ្ឋាភិបាលក្រិចបានជួបប្រជុំជាមួយមន្ត្រីដែលមកពីTroika ។ កិច្ចប្រជុំនោះជាផ្នែកមួយនៃការរំលឹកពីការសំរេចថាតើប្រទេសក្រិចបានធ្វើកំណែទំរង់ស្របតាមគោលដៅដើម្បីអាចទទួលជំនួយលើកក្រោយឬទេ ៕
No comments:
Post a Comment