Pages

Friday, September 30, 2011

រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអង្គការ សង្គមស៊ីវិល នឹងពិភាក្សាគ្នា អំពីការប្រែប្រួល អាកាសធាតុ នៅដើមខែតុលា

E-mailPrintPDF
ភ្នំពេញៈ ទាំងរដ្ឋាភិបាល បណ្ដាដៃគូអភិវឌ្ឍន៍ គ្រឺះស្ថានអប់រំ វិស័យឯកជន និងបណ្ដាអង្គការសង្គមស៊ីវិល នានា នៅប្រទេសកម្ពុជា នឹងបើកវេទិកាថ្នាក់ជាតិមួយ ស្ដីអំពីការបន្ស៊ាំ និងការកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ ចំនួន៣ថ្ងៃនាពេល ខាងមុខនេះ។
ការពិភាក្សាដែលហៅថា វេទិការថ្នាក់ជាតិលើកទី២ ស្ដីអំពីការប្រែប្រួលអាកាសធាតុនេះ នឹងចាប់ផ្ដើមនាថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១១ នៅឯវិមានសន្ដិភាព និងសណ្ឋាគារអ៊ីនធឺខន ហើយមនុស្សប្រមាណ៣០០នាក់ចូលរួម។ នេះបើយោងតាមការអះអាងរបស់មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១១នេះ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ធឹក គ្រឿនវុត្ថា បានមានប្រសាសន៍ប្រាប់ដល់អ្នកសារព័ត៌មានថា វេទិកាថ្នាក់ជាតិ លើកទី២ ដែល ស្ដីអំពីការប្រែប្រួល​អាកាសធាតុនេះ នឹងផ្ដល់ឱកាសឱ្យមានការពិភាក្សាគ្នា ស្ដីពីការរៀបចំ គោលនយោបាយ និង ផែនការយុទ្ធសាស្ដ្រជាតិប្រកបដោយប្រសិទ្ធិភាព សម្រាប់ដោះស្រាយការប្រែប្រួលអាកាសធាតុ និងជំហររបស់កម្ពុជាសម្រាប់ ការប្រជុំកំពូលលើកទី១៧ នៃបណ្ដាប្រទេសជាភាគីនៅប្រទេស អាហ្វ្រិកខាងត្បូង ចុងឆ្នាំនេះផងដែរ។
ទាក់ទងនឹងបញ្ហាការប្រែប្រួលអាកាសធាតុនេះ លោកគ្រឿនវុត្ថា បានបន្ដទៀតថា វាមានការប្រឈមយ៉ាងខ្លាំង នៅ លើពិភពលោក មានទាំងកម្ពុជាផងនោះ ហើយភាពប្រឈមនេះគឺបានគំរាមកំហែងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គមហើយ និងអាចបង្កផលអវិជ្ជមានដល់ការងារអភិវឌ្ឍន៍ប្រសិនបើមិនមានការយកចិត្ដទុកដាក់ទេនោះ។ រដ្ឋលេខាធិ ការ លោកធឹក គ្រឿនវុត្ថា បានឱ្យដឹងទៀតថា នាពេលបច្ចុប្បន្ននេះ “រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្ដទុកដាក់កាន់តែខ្លាំងទៅ លើការងារប្រែប្រួល អាកាសធាតុ ដោយបានជម្រុញការអនុវត្ដគម្រោងបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុនេះ។”
ប្រធាននាយកដ្ឋាន ប្រែប្រួលអាកាសធាតុ លោក ស៊ុំ ធី បានថ្លែងថា ការប្រែប្រួលអាកាសធាតុគឺមានការប្រឈម ជា ច្រើន ដែលជាកត្ដាសំខាន់ៗដូចជាការមានភ្លៀង​ខុសប្រក្រតី កំណើនសីតុណ្ហភាព និងការកើនឡើងនៃកម្ពស់ទឹកសមុទ្រ ជាដើម ដោយសារតែភាពប៉ះពាល់ទាំងនេះហើយដែលធ្វើឱ្យប្រទេសអន្ដរាយ រាំងស្ទះនូវការ​អភិវឌ្ឍនប្រទេស ដូចជាការ ធ្វើកសិកម្ម សុខភាព តំបន់ឆ្នេរ និងហេដ្ឋារចនាសម្ព័ន្ធដល់ប្រទេសដែលកំពុងអភិវឌ្ឍន៍នោះ។
លោក បណ្ឌិត ទិន ពន្លកអគ្គនាយករងក្រសួងបរិស្ថាន បានឱ្យដឹងដែរថា ប្រទេសកម្ពុជាបានទទួលរង ការប្រែប្រួល អាកាសធាតុនេះ អស់រយៈពេលជាង៤០ឆ្នាំ​មកហើយ ហើយក្នុងរយៈពេលនេះប្រទេសកម្ពុជាបានរងផល ប៉ះពាល់ចំពោះ សីតុណ្ហភាពរហូតដល់០.៥អង្សារសេហើយ។ ហើយចំពោះទឹកភ្លៀងក៏មាន​ការប្រែប្រួលខ្លះដែរ ដោយ សារតែតំបន់មួយចំនួន ទឹកភ្លៀងមានការថយចុះ។
ដើម្បីបញ្ជ្រាប និងបង្កើនការយល់ដឹងអំពីផលប៉ះពាល់  មកពីការប្រែប្រួលអាកាសធាតុនេះរដ្ឋលេខាធិការក្រ សួង បរិស្ថានលោក ធឹក គ្រឿនវុត្ថាបានឱ្យដឹងថា  ប្រទេសកម្ពុជាបាន ជំរុញការរៀបចំគោលនយោបាយ និងផែនការ យុទ្ធសាស្ដ្រ ជាតិ ប្រែប្រួលអាកាសធាតុនេះ បញ្ជ្រាបការប្រែ ប្រួលអាកាសធាតុ ពង្រឹងសមត្ថភាពស្ថាប័ន និងបច្ចេកទេស និងបង្កើនការប្រែប្រួល អាកាសធាតុ រវាងវិស័យដែលពាក់ ព័ន្ធផ្សេងៗ។
មិនតែ ប៉ុណ្ណោះប្រទេសកម្ពុជា បានចូលជាសមាជិកអនុសញ្ញាក្រប ខណ្ឌ សហប្រជាជាតិស្ដីពីការប្រែប្រួលអា កាសធាតុហៅកាត់ (UNFCC) និងពិធីសារក្យូតូ ហើយកម្ពុជាក៏បានខិតខំអនុវត្ដគម្រោង យន្ដការអភិវឌ្ឍន៍ស្អាត (CDM) និងគម្រោងឥណទានកាបូនព្រៃឈើ ដើម្បីរួមចំណែកការអភិវឌ្ឍន៍វិស័យថាមពល និងជួយកាត់ បន្ថយការបញ្ចេញឧស្ម័ន្មផ្ទះកញ្ចក់ផងដែរ៕
Please link the original source here 

No comments:

Post a Comment

Cambodian Information Center (CIC) would like to serve the public relating hot news that happening in Cambodia. We only provide information all sources relating to our country. CIC news focuses law, human rights, investment and other factors in which bring the improvement of living condition of people in Cambodia.

We welcome all comment from reader. Please drop your message to ciccaminfo@gmail.com