Friday, September 30, 2011


ថ្ងៃ​បុណ្យ​ភ្ជុំ​ឪពុក​ម្តាយ​គេ​ជួប​ជុំ​គ្នា​ធ្វើ​បុណ្យ​អភ័ព្វ​តែឯង​​​​ឪពុក​​ម្តាយ​​ទាស់​ទែង​ធ្វើ​អត្ត​ឃាត

ដោយ​ ៖ ប្រុសកោះ
ថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០១១ ម៉ោង ១៥:០០
នារីវ័យក្មេងធ្វើអត្តឃាត
កោះសន្តិភាព
នារីវ័យក្មេងធ្វើអត្តឃាត
ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ ​នារី​វ័យ​១៧​ឆ្នាំ ជា​កូន​ពៅ​ក្នុង​គ្រួ​សារ​មួយ​ នៅ​ភូមិ​ប្រា​សាទ ឃុំ​ជប់​វ៉ារី ស្រុក​ព្រះ​នេត្រ​ព្រះ បាន​លេប​ថ្នាំ​សម្លាប់​សត្វ​ល្អិត​​ធ្វើ​អត្ត​ឃាត​។ ហេតុ​ការណ៍​​​នេះ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៨ កញ្ញា។
លោក​វរ​សេនីយ៍​ឯក​កែវ ប៊ុន​យឿន អធិ​ការ​នគរ​បាល​ស្រុក​ព្រះ​នេត្រ​ព្រះ ឱ្យ​ដឹង​ថា នាង​ក្រ​មុំ​រូ​ប​ស្រស់ ដែល​ធ្វើ​អត្ត​ឃាត​​ ឈ្មោះ​កែន ចន្នី អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ប្រាសាទ ឃុំ​ជប់​វ៉ារី ស្រុក​ព្រះ​នេត្រ​ព្រះ​ ខេត្ត​បន្ទាយ​មាន​ជ័យ​។ នាង​គឺ​ជា​កូន​ពៅ​ក្នុង​ចំណោម​បង​ប្អូន​ប្រុស​ស្រី​ចំនួន​៤​នាក់​។
លោក​អធិ​ការ​នគរ​បាល​ស្រុក​ព្រះ​នេត្រ​ព្រះ​បន្ត​ទៀត​ថា ឪពុក​របស់​នាង​​កែវ ចន្នីមាន​ទំនាស់​​ទាស់​ទែង​ជា​មួយ​ម្តាយ​របស់​នាងរយៈ​ពេល​២​ខែ​មក​ហើយ ហើយ​បាន​ចុះ​​ចេញ​ពី​ផ្ទះ​​ទៅ​នៅ​ជា​មួយ​បង​ប្អូន​​នៅ​ក្នុង​ភូមិ​ បើ​ទោះ​បី​ជា​លោក​មេ​ភូមិ​ជួយ​​សម្រប​សម្រួល​ឱ្យ​ត្រូវ​រ៉ូវ​គ្នា​វិញ ក៏មិន​ព្រម​ដែរ។ នៅ​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ នាង​បាន​ទៅ​អង្វរ​​ឪពុក​ឱ្យ​វិល​ត្រ​ឡប់​ទៅ​ផ្ទះ ដើម្បី​ធ្វើ​បុណ្យ​ទាន​ជួប​ជុំ​ក្រុម​គ្រួ​សារ។ នាង​បាន​និយាយ​ថា បុណ្យ​ភ្ជុំ​បិណ្ឌ​នាង​ឃើញ​ឪ​ពុក​ម្តាយ​គេ​​ជួប​ជុំ​គ្នា​រីក​រាយ​សប្បាយ​ ដូច្នេះ​​នាង​ចង់​ឱ្យ​ឪពុក​ត្រ​ឡប់​ទៅ​ផ្ទះ​វិញ​ជួប​ជុំ​កូន​ចៅ​ តែ​គាត់​មិន​ព្រម​​ទេ។ ​ដោយ​សារ​បែប​នេះ​ហើយ​ ទើប​នាង​ដាច់​ចិត្ត​គិត​ខ្លី​​លេប​ថ្នាំ​សម្លាប់​​​សត្វ​ល្អិត​សម្លាប់​ខ្លួន​។
លោក​អធិ​ការ​បញ្ជាក់​​ថា នៅ​ថ្ងៃ​នោះ​នាង​កែវ​ ចន្នី​ ដើរ​ទិញ​ថ្នាំ​ប៉ារ៉ា​ជា​ច្រើន​គ្រាប់​​ធ្វើ​ឱ្យ​​អ្នក​ជិត​​ខាង​ឆ្ងល់​ តែ​ពួក​គេ​មិន​នឹក​ស្មាន​ថា នាង​យក​ទៅ​លេប​ធ្វើ​អត្ត​ឃាត​​ទេ។ ក្រោយ​ពី​ដឹង​ថា នាង​លេប​ថ្នាំ​​ប៉ង​សម្លាប់​ខ្លួន​ បង​ប្អូន និង​ម្តាយ​របស់​នាង​​​រួម​ទាំង​អ្នក​ជិត​ខាង​ដឹ​ក​ទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរ​ពេទ្យ​ប្រ​តិ​បត្តិ​ស្រុក​ព្រះ​នេត្រ​​ព្រះ រួ​ច​បន្ត​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​មិត្ត​ភាព​កម្ពុជា-ជប៉ុន នៅ​ស្រុក​មង្គល​បុរី តែ​ដោយ​អំណាច​ថ្នាំ​ជ្រួត​ជាប​សព្វ​រាង​កាយមិន​អាច​ជួយ​ជីវិត​នាង​បាន ទេ គឺ​នាង​ស្លាប់​នៅ​វេលា​ម៉ោង​១០យប់​ នាថ្ងៃ​ដដែល​នោះ​។ ចំពោះ​បុរ​សជា​ឪពុក​បាន​​ទៅចូល​រួមធ្វើ​បុណ្យ​សព​កូន​ផង​ដែរ​៕

No comments: