Friday, September 30, 2011

កម្ពុជា​នឹង​ចូល​ជា​សមាជិក​នៃ​អង្គការ​ដើម​កោងកាង​ដើម្បី​អនាគត


កម្ពុជា​នឹង​ចូល​ជា​សមាជិក​នៃ​អង្គការ​ដើម​កោងកាង​ដើម្បី​អនាគត

ព័ត៌មានថ្មីៗ 16:09:42, 30 September 2011
ដើមកោងកាងនៅខេត្តព្រះសីហនុ។ រូបភាពដោយ នាង សុវត្ថារ៉ា Radio Australia ។
ដើមកោងកាងនៅខេត្តព្រះសីហនុ។ រូបភាពដោយ នាង សុវត្ថារ៉ា Radio Australia ។
នៅ​សប្ដាហ៍​នេះ ​នៅ​ក្នុង​សន្និ​សីទ​នៅ​ក្នុង​ទីក្រុង​ Incheon ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដែល​បាន​រៀប​ចំ​ឡើង​ដោយ​សហព័ន្ធ​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ​ ស្តីពី​ប្រធាន​បទ​ដំណោះ​ស្រាយ​ធម្មជាតិ​ក្នុង​ការ​ស្ដារ​ប្រទេស​ជប៉ុន​ លោក​ Donald Macintosh​ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​អង្គការ​ដើម​កោងកាង​ដើម្បី​អនាគត​ (MFF)​ បាន​មាន​ប្រសាសន៍​ថា​ ព្យុះ​រលក​សមុទ្រ​ស៊ូណាមី​នៅ​ក្នុង​ឆ្នាំ​នេះ​ បាន​ពង្រឹង​ការ​យល់​ដឹង​ក្នុង​ចំណោម​បណ្ដា​ប្រទេស​សមាជិក​អង្គការ​ MFF​ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ងាយ​រងគ្រោះ​នោះ។
អង្គការ​ដើម​កោងកាង​ដើម្បី​អនាគត​ (MFF)​ បាន​ទទួល​ការ​គាំទ្រ​ពី​អង្គការ​សហប្រជាជាតិ​ និង​ភ្នាក់ងារ​ផ្ដល់​ជំនួយ​មួយ​ចំនួន​ក្នុង​ការ​លើក​កម្ពស់​ការ​ផ្សព្វផ្សាយ​ និង​ផ្ដល់​មូលនិធិ​ដល់​គម្រោង​ដាំ​ដើម​កោង​កាង​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​ ដើម្បី​ជា​របាំង​ការពារ​ព្យុះ​រលក​សមុទ្រ​ស៊ូណាមី​ និង​ព្យុះ​ទីហ្វុង​នានា។
ចាប់​តាំង​ពី​ឆ្នាំ​២០០៤​មក អង្គការ​នេះ​បាន​ផ្តោត​ការងារ​ទៅ​លើ​ប្រទេស​ថៃ ​ឥណ្ឌូណេស៊ី​ ស្រីលង្កា​ Maldives​ ឥណ្ឌា​ និង​ Seychelles។
ប្រទេស​ប៉ាគីស្ថាន​ និង​វៀតណាម​ ក៏​បាន​ចូល​រូម​ក្នុង​អង្គការ​នេះ​ដែរ​ ចំណែក​ឯ​ប្រទេស​បង់ក្លាដេស​ កម្ពុជា​ ភូមា​ និង​ទីម័រខាងកើត​ នឹង​ចូល​រួម​ជាមួយ​អង្គការ​នេះ​នៅ​ពេល​អនាគត​ខាង​មុខ។
អង្គ​សន្និសីទ​បាន​ផ្ដល់​អនុសាសន៍​ដល់​ប្រទេស​ជប៉ុន​ និង​​ជួយ​តាម​រយៈ​បទ​ពិសោធន៍​ដែល​ទទួល​បាន​ពី​ព្យុះ​រលក​សមុទ្រ​ស៊ូណាមី​កាល​ពី​ឆ្នាំ​២០០៤។ ក៏​ប៉ុន្ដែ​លោក ​Macintosh​ បាន​មាន​ប្រសាសន៍​ថា ​ប្រទេស​ជប៉ុន​គួរ​តែ​បង្កើត​ព្រៃ​ស្រល់​នៅ​តាម​ឆ្នេរ​សមុទ្រ​ជា​ជាង​ការ​ដាំ​ដើម​កោងកាង​ នេះ​បើ​តាម​ស្ថានភាព​បរិយាកាស​ប្រទេស​ជប៉ុន៕
(ប្រែសម្រួលដោយ នាង សុវត្ថារ៉ា)
Print | Email   SHARE: del.icio.us | Digg | StumbleUpon | Facebook | Google | AngkorOne
Tags: ,

អ្នក​កាសែត​បី​នាក់​ត្រូវ​បាន​អាវុធ​ហត្ថ​ខេត្ត​បាត់​ដំបង​ឃាត់​ខ្លួន​ពី​បទ​ចោទ​ប្រកាន់​ជំរិត​ទារ​ប្រាក់

អ្នក​កាសែត​បី​នាក់​ត្រូវ​បាន​អាវុធ​ហត្ថ​ខេត្ត​បាត់​ដំបង​ឃាត់​ខ្លួន​ពី​បទ​ចោទ​ប្រកាន់​ជំរិត​ទារ​ប្រាក់

ព័ត៌មានថ្មីៗ 17:09:13, 29 September 2011
អ្នកការសែតបីរូបជាប់ចោទពីបទជំរិតទារប្រាក់។  រូបភាពដោយ សុខ សាវី Radio Australia ។
អ្នកការសែតបីរូបជាប់ចោទពីបទជំរិតទារប្រាក់។ រូបភាពដោយ សុខ សាវី Radio Australia ។
ភ្នាក់ងារ​កាសែត​ចំនួន​បី​នាក់​ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាត់ដំបង​ចាប់ឃាត់​ខ្លួន​ពី​បទ​ជំរិត​ទារ​ប្រាក់​ ៥០ដុល្លារ ​ក្រោយ​ពី​ជាប់​អន្ទាក់​មន្រ្តី​យោធា​ និង​កង​រាជអាវុធហត្ថ។ ​លោក សុខ សាវី ធ្វើ​សេចក្តី​រាយការណ៍​ពិស្តារ ៖
ភ្នាក់ងារ​កាសែត​បីនាក់​ក្នុង​នោះ​មាន​ភ្នាក់ងារ​កាសែត​សម្តី​រាស្រ្ត​ពីរ​នាក់​ និង​ភ្នាក់ងារ​កាសែត​កម្ពុជា​ថ្ងៃ​ថ្មី​ម្នាក់​ត្រូវ​បាន​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ធ្វើ​ការ​ឃាត់​ខ្លួន​ពី​បទ​ជំរិត​ទារ​ប្រាក់​ ៥០ដុល្លារ ​ពីមន្រ្តីយោធា​ម្នាក់ ​កាល​ពី​ម៉ោង ​៧យប់ថ្ងៃទី ២៨​ ខែ​កញ្ញា ហើយ​មន្រ្តី​យោធា​នោះ​ទាមទារ​ជម្ងឺ​ចិត្ត ​៦​លាន​រៀល​បន្ថែម​ទៀត។
ការ​ចោទ​ប្រកាន់​នេះ​បន្ទាប់​ពី​មន្រ្តី​យោធា​នោះ​បាន​រៀប​ចំ​អន្ទាក់​ជាមួយ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ដោយ​ហៅ ​អ្នក​កាសែត​ទាំង​បី​នាក់​នោះ​មក​យក​លុយ​រួច ​ឃាត់​ខ្លួន​តែ​ម្តង។ លោក​ អ៊ិន តាំ​ មេ​បញ្ជា​ការ​រង​កង​រាជ​ អាវុធ​ហត្ថ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង បាន​ថ្លែង​ប្រាប់​អ្នក​ព័ត៌មាន​នា​ព្រឹក​ថ្ងៃទី ២៩ ខែកញ្ញា ថា​តាម​ពាក្យ​បណ្តឹង​របស់​លោក​ ទៀង ប៊ុនទិត​ ជា​មន្រ្តី​យោធា​ការិយាល័យ​ទីពីរ​កង​ទ័ព​ជើង​គោក​ ខេត្ត​បាត់ដំបង​ បាន​ចោទ​ប្រកាន់​ថា​ នៅ​ម៉ោង​ជាង​បី​រសៀល​ថ្ងៃទី​២៨ ខែ​កញ្ញា​ ខណៈ​ដែល​លោក​មាន​កម្មវិធី​ផឹក​ស៊ី​មួយ​នៅ​ឃុំ​អន្លង់វិល​ ស្រុក​សង្កែ​ជាមួយ​មិត្ត​ភ័ក្រ្ត​នឹង​មាន​មន្រ្តី​យោធា​ ប៉ូលីស​ប៉េអឹម​៨​នាក់ ​ស្រាប់​តែ​ឈ្មោះ​ ស៊ឹម សារឿន​ ភ្នាក់ងារ​កាសែត​សម្តីរាស្រ្ត​ បាន​ទូរសព្ទ​ទារ​ប្រាក់ ​៥ដុល្លារ​ដាក់​កាត​ទូរសព្ទ​នឹង​ក្រោយ​មក​ទារ​២០ដុល្លារ​ ដោយ​ថា​មន្រ្តី​យោធា​នោះ​ធ្លាប់​ប្រព្រឹត្ត​បទ​ល្មើស​ឈូស​ឆាយ​ដី​ព្រៃ​នៅ​ស្រុក​មោង។
មន្រ្តី​អាវុធ​ហត្ថ​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ក្រោយ​មក​មន្រ្តី​យោធា​នោះ​ទូរសព្ទ​ហៅ​អ្នក​កាសែត​ទាំង​នោះ​ ឲ្យ​មក​យក​លុយ​ ៥០​ដុល្លារ ​ណាត់​គ្នា​នៅ​មុខ​វត្ត​អន្លង់វិល។ ប៉ុន្តែ​ទន្ទឹម​នោះ​មន្រ្តី​យោធា​ ខាង​លើ​បាន​ទូរសព្ទ​ប្តឹង​ម​ន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ជា​ស្រេច។ សមត្ថកិច្ច​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​ក្រោយ​ពី​ ជួប​គ្នា​ មន្រ្តី​យោធា​នោះ​បាន​ល្បួង​អ្នក​កាសែត​ទាំង​បី​នាក់ ​ជិះ​ម៉ូតូ​ទៅ​ហាង​កាហ្វេ​មួយ​ គេ​ក៏​បត់​ចូល​ ទី​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ស្រុក​ រួច​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​នឹង​ចោទ​ប្រកាន់​តែ​ម្តង។
ភ្នាក់ងារ​កាសែត​ទាំង​បី​នាក់​នោះ មាន​ឈ្មោះ ​ស៊ឹម ​សារឿន​ អាយុ ​៥១ឆ្នាំ ​និង​ឈ្មោះ ​ទា ​រើន​ អាយុ​៤៨​ឆ្នាំ​ អ្នក​ទាំង​ពីរ​ជា​ភ្នាក់ងារ​កាសែត​ សម្តី​រាស្រ្ត​ និង​ទី​បី​ឈ្មោះ​ ជុំ ​សុភារុណ​ អាយុ​ ៤២​ឆ្នាំ​ កាសែត​កម្ពុជា​ថ្ងៃ​ថ្មី។
លោក​ ស៊ឹម សារឿន​ ភ្នាក់ងារ​កាសែត​សម្តី​រាស្រ្តី ​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ Radio Australia ​ នា​ព្រឹក​មិញ​នៅ​ទី​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​សង្កែ​ ដោយ​លោក​បាន​បដិសេធ​ទាំង​ស្រុង​ចំពោះ​ការ​ចោទ​ប្រកាន់​លោក​ពី​បទ​ទូរសព្ទ​ជំរិត​ទារ​ប្រាក់។
លោក​បាន​បញ្ជាក់​ថា​ កន្លង​មក​លោក​ធ្លាប់​ស្គាល់​មន្រ្តី​យោធា​ឈ្មោះ​ ទៀង​ ប៊ុនទិត ​នោះ ​ខណៈ​ដែល​គាត់​ធ្វើ​ការ​ឈូសឆាយ​ដី​ព្រៃ​នៅ​ស្រុក​មោង​ឬស្សី ​លោក​បញ្ជាក់​ថា លោក​ពិត​ជា​ទូរសព្ទ​ទៅ​សុំ​លុយ​មែន​ តែ​ក្នុង​នាម​ស្គាល់​គ្នា​តែ​ប៉ុណ្ណោះ​ មិន​បាន​ជំរិត​ទារ​ប្រាក់​នោះ​ទេ។
(សំឡេងលោក ស៊ឹម សារឿន)
ចំណែក​លោក​ ជុំ សុភារុណ ​ជា​ភ្នាក់ងារ​កាសែត​កម្ពុជា​ថ្ងៃ​ថ្មី​បាន​បដិសេធ​ដែរ​ថា​លោក​ពុំ​បាន​ដឹង​ពី ​រឿង​លុយ​កាក់​អ្វី​នោះ​ទេ ​ក្រោយ​ពី​លោក​ត្រឡប់​មក​ពី​រត់​ម៉ូតូ​ឌុប​ឈ្មោះ​ ស៊ឹម សារឿន បបួល​លោក​ ឡើង​ជិះ​ម៉ូតូ​ទៅ​ជា​មួយ​ក្រោយ​មក​ក៏​មាន​ការ​ឃាត់​ខ្លួន​តែ​ម្តង។
(សំឡេងលោក ជុំ សុភារុណ)
នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ​ គេ​សង្កេត​ឃើញ​មាន​វត្តមាន​សម្ពន្ធ​អ្នក​កាសែត​កម្ពុជា​ដំបង​ និង​ប្រធាន​ សាខា​កាសែត​សម្តីរាស្រ្ត​ខេត្ត​បាត់ដំបង​ចូល​ធ្វើ​ការ​សម្រប​សម្រួល​ផង​ដែរ​ ប៉ុន្តែ​មិន​ទាន់​ដឹង​លទ្ធផល​យ៉ាង​ណា​នោះ​ទេ។
លោក សេក សារ៉ុម ប្រធាន​កាសែត​សម្តីរាស្រ្តី សាខា​ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា​លោក​កំពុង​តែ​
ព្យាយាម​ធ្វើ​ការ​សម្រប​សម្រួល​គ្នា​ ដើម្បី​ឲ្យ​មន្រ្តី​យោធា​នោះ​ដក​ពាក្យ​បណ្តឹង។
(សំឡេងលោក សេក សារ៉ុម)
លោក មៀន ឈានណារិទ្ធ ​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​សារព័ត៌មាន​ មាន​ប្រសាសន៍​ថា
​លោក​ប្រឆាំង​ដាច់​ខាត​រាល់​ការព្រឹត្តិ​ខុស​ក្រម​សីសធម៌​ និង​បទល្មើស​ព្រហ្មទណ្ឌ​នានា​របស់​អ្នក​កាសែត តែ​គេ​មិន​គួរ​ប្រើ​វិធីសាស្រ្ត​ដាក់​អន្ទាក់​អ្នក​កាសែត​ ហើយ​ចោទ​ប្រកាន់​ពី​បទ​ចាប់​ជំរិត​ទារ​ប្រាក់​នោះ​ទេ។
(សំឡេងលោក មៀន ឈានណារិទ្ធ)
(របាយការណ៍ដោយលោក សុខ សាវី )
Print | Email   SHARE: del.icio.us | Digg | StumbleUpon | Facebook | Google | AngkorOne

ស្លាប់​មួយ​និង​របួស​បួន​បង្ក​ដោយ​ជន​មិន​ស្គាល់​មុខ​បាញ់​រះ​នៅ​ស្រុក​សំឡូត​ខេត្ត​បាត់​ដំបង​


ស្លាប់​មួយ​និង​របួស​បួន​បង្ក​ដោយ​ជន​មិន​ស្គាល់​មុខ​បាញ់​រះ​នៅ​ស្រុក​សំឡូត​ខេត្ត​បាត់​ដំបង​

ព័ត៌មានថ្មីៗ 16:09:54, 30 September 2011
យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​បួន​នាក់​ទៀត​រង​របួស​ធ្ងន់​និងស្រាលដោយសារ មាន​ជន​ស្គាល់​មុខ​បាន​ប្រើប្រាស់​កាំភ្លើង​​បាញ់រះ​លើ​ផ្ទះ​អ្នក​ភូមិ​ម្នាក់​ដែល​រក​ទិញ​លក់​ដី​នៅ​ក្នុង​ស្រុក​សំឡូត​ខេត្ត​បាត់​ដំបង​។ ករណី​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​ចាប់​ខ្លួន​ជន​ដៃដល់​បាន​នៅ​ឡើយ​ទេ ដោយ​ត្រឹមតែសង្ស័យថាជារឿងគំនុំ។ លោក សុខ សាវី ធ្វើសេចក្តី រាយការណ៍ ពិស្តារ ៖
បើ​តាម​លោក​ជេត​វណ្ណី ស្នង​ការរង​នគរបាល​ខេត្តបាត់​ដំបង​បាន​ថ្លែង​ប្រាប់ Radio Australia នា​ល្ងាច​ថ្ងៃ​២៩​កញ្ញា​ថា សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​វែក​មុខ​ជន​ដៃ​ដល់ ដែល​ហ៊ាន​ប្រើ​ប្រាស់​កាំភ្លើង AK​ ដេញ​បាញ់​សម្លាប់​អ្នក​ភូមិ​ទាំង​ប្រាំ​នាក់​ដែល​កំពុង​ផឹក​ស៊ី​ក្នុង​ផ្ទះ​កាល​ពី​យប់​ថ្ងៃ​ទី២៨​កញ្ញា​នៅ​ឡើយ​ទេ ដោយ​លោក​បញ្ជាក់​ថា​សមត្ថកិច្ច​គ្រាន់​តែ​បាន​សន្និដ្ឋាន​ថា​ជា​រឿង​គំនុំ។
(សំឡេង លោក ជេត វណ្ណី)
សូម​បញ្ជាក់​ថាបើ​តាម​លោក ហុក ហឿត អធិការ​រង​នគបាល​ស្រុក​សំឡូត​រំលឹក​អោយ​ដឹង​ថា នៅ វេលា ម៉ោង​ប្រហែល​១០នឹង​១០នាទី​យប់ ថ្ងៃ​ទី២៨ខែកញ្ញា មាន​ជន​មិន​ស្គាល់​មុខ បាន​ធ្វើ​ការ បាញ់​​រះ​មក​លើ ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ម្នាក់​ដែល​កំពុង​ផឹក​ស៊ី​ក្នុង​ផ្ទះ​របស់​ខ្លួន​ជា​មួយ​គ្រួសារ​និង​អ្នក​ភូមិ ចំនួន​ប្រាំ​នាក់​ស្ថិត​នៅ​ភូមិ​អូរសំរិល ឃុំតាតោក ស្រុក​សំឡូត ដែល​គ្រួសារ​អ្នក​ភូមិ​នោះ​មាន​មុខ​របរ គួកជេដី។ ករណី​នេះ ស្លាប់​ម្នាក់ នៅនឹងកន្លែង​និង​បីនាក់​ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​ចូល​ដេញ​បាញ់ បណ្តាល​អោយ​របួស​ធ្ងន់ និង ម្នាក់​ទៀត រង​របួស​ស្រាល​ដោយ​បំណែក​កែវ​ដែល​បែក​ដោយ​គ្រាប់ កាំភ្លើង។
(សំឡេង លោក ហុក ហឿត )
លោក ហុក ហឿត បន្ត​អោយ​ដឹង​ទៀត​ថា ដោយ​​តំបន់​នោះ​ជា​តំបន់​ដាច់​ស្រយ៉ាល ហើយ មាន ភ្លៀង​រលឹម​ទៀត​ក្រោយ​កើត​ហេតុ​មួយ​ម៉ោង​លោក​បាន​ដឹក​នាំកម្លាំង​ទៅ​ដល់​កន្លែង​កើត​ហេតុ​ជន​ដៃដល់​បាន​រត់​គេច​ខ្លួន​បាត់​ទៅ​ហើយ។
លោក​បញ្ជាក់​ថា​នៅ​កន្លែង​កើត​ហេតុ​សមត្ថកិច្ច​រក​ឃើញ​សំបក​គ្រាប់​កាំភ្លើងអាការ​២២​សំបក​នៅ​កន្លែង​ផ្សេង​គ្នា​និង​បាល់​គ្រាប់​ចំនួន​បី​ក្នុង​ផ្ទះ​តាម​ការ​សន្និដ្ឋាន​ជន​ដៃដល់​បាន​តាម​បាញ់​សម្លាប់​អ្នក​រត់​គេច ដល់​ក្នុង​ផ្ទះ​និង​ក្រោយ​ផ្ទះ តែ​មិន​ស្លាប់​គ្រាន់​តែ​របួស។
(សំឡេង លោក ហុក ហឿត )
សមត្ថកិច្ច​អោយ​ដឹង​ថា​ជន​រង​គ្រោះ​ទាំង​ប្រាំ​នាក់​មាន​ម្នាក់​ឈ្មោះ ខែម ហាំ អាយុ៤៥ឆ្នាំ ស្លាប់ បាត់​បង់​ជីវិត​នៅ​ក្នុង​វង់​ផឹក​ស៊ី ឈ្មោះ យី វឿន អាយុ ៣៦ឆ្នាំ ជា​ម្ចាស់​ផ្ទះ រង​របួស​បាក់​ភ្លៅ និង ឈ្មោះ យឹម ខន អាយុ ២៧ ឆ្នាំ ប្រពន្ធ រង​របួស​ប្រអប់​ដៃ​ធ្ងន់ ឈ្មោះ យី គឿន អាយុ២៧ ឆ្នាំ ជាប្អូន រង​របួស កំភួនដៃ និង អ្នកភូមិម្នាក់ទៀត ឈ្មោះ រិទ្ធ គ្រុយ អាយុ ៣៥ ឆ្នាំ មុត​អំបែងកែ​ក្នុង​វង់​ផឹកស៊ី។
សមត្ថកិច្ច​បាន​អោយ​ដឹងថា​ភ្លាមៗ​ជន​រងគ្រោះរ​ងរបួស​ធ្ងន់ទាំងបីនាក់​ត្រូវបានបញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ Emengency ទាំង​យប់។
ពាក់​ព័ន្ធ​រឿង​គំនុំនេះ​ដែរនៅ វេលាម៉ោង៨យប់ ថ្ងៃទី២៧កញ្ញា ដែលជា​ថ្ងៃភ្ជុំបិណ្ឌ ក៏មាន​ជន​មិន​ស្គាល់ មុខ​បាន​គប់​គ្រាប់បែកមួយគ្រាប់ ចូលក្នុងផ្ទះ​លោក​ចូ វណ្ណា​ប្រធានមន្ទីរសង្គមកិច្ច អតីត​យុទ្ធជន នឹង យុវនិតិសម្បទា ខេត្តកំពង់ឆ្នាំង ខណៈដែល​ទទួល​ទានអាហារ​ជុំគ្នា នៅមុខផ្ទះ បណ្តាល​អោយ លោក ប្រធានមន្ទីររូបនេះរង​របួស​ជាទម្ងន់ ភរិយានិង សាច់​ញាតិ របស់​លោក​បី​នាក់​រង​របួស​ធ្ងន់​ដែរ​នឹង​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង៕
(រៀបរៀងរបាយការណ៍ដោយលោក សុខ សាវី)
Print | Email   SHARE: del.icio.us | Digg | StumbleUpon | Facebook | Google | AngkorOne

Engineers Without Borders helps Cambodia


Fresno State students give classes at the National Technical
Training Institute in Cambodia. Cambodia students learn the
basic function of wind turbines.
Courtesy of Jameson Schwab

Twelve-to-16 Fresno State engineering students annually travel oversees to support community-driven development programs and help poor communities become more industrialized.
“Engineers Without Borders really opened my eyes to the world and gave me an experience that I will never forget,” Fresno State student Jameson Schwab said.
EWB-USA sends a team of students from Fresno State every year to Cambodia to construct a project. This year in December, 10 students will be sent to Phnom Penh, the capital of Cambodia.
“Our role for this semester and project is to design, prototype, build and test a vertical access wind turbine,” Carson Schafer, Fresno State mechanical engineer and leading mechanical officer for EWB-USA, said. “We will then teach the Cambodian students [at the National Technical Training Institute] how to use it and the basic functions behind the concept of the wind turbine.”
Fresno State engineering student and EWB-USA President Daisy Manivong hopes that in addition to helping Cambodian villages improve their lifestyle by providing electricity, the engineering program will continue to thrive and improve other communities.
Manivong added that she perceives EWB-USA as a club that opens up opportunities to all Fresno State students.
“Since my freshman year I have been involved in the organization and my goal is to continually keep the club going because it benefits not only engineer students, but other majors as well,” Manivong said.
In December EWB-USA will be sending a team of students comprised of mechanical, electrical and civil engineers who will travel to Cambodia to construct a wind turbine.
“I hope we end up with a good team that goes to Cambodia and does the project well,” Manivong added.
“Fresno State students will benefit from this program by not only learning,” Manivong said. “They will be able to take [that knowledge] to their fields.” Manivong encourages all students to get involved in EWB-USA.
Fresno State professor Michael Jenkins said Associated Students, Inc., contributes from $10,000 to $15,000 through the Student Instructionally Related Activities program to EWB-USA.
“Our main challenge is funding and getting support from sponsors. But we’ve been helped by IRA a lot,” added Manivong.
Another challenge for EWB-USA is language barriers. This challenge is through training, language and cultural classes.
“The impact we made as a group in Cambodia will always be something I can be proud of,” Schwab said “Knowing we helped other students and showed them new things is something this organization has done for the past few years and will keep doing for years to come.”

Link original source here

Cambodia and Vietnam slideshow fundraiser for The Global Child school

Cambodia and Vietnam slideshow fundraiser for The Global Child school

Posted: Friday, September 30, 2011 12:15 am
A slideshow about Cambodia and Vietnam will be presented Tuesday, Oct. 4, from 7 to 9 p.m. in the Emerson's Weaver Room as a fundraiser for The Global Child school in Siem Reap, Cambodia.
Dennis Curran has spent the last two winters traveling in Cambodia and Vietnam. His slideshow features ancient temples of Angkor Wat and Prei Kuk, jungle treks, the Mekong Delta region, Saigon, Hoi An, the Central Highlands of Vietnam, Ha Long Bay, and the people and cultures of both countries.
The Global Child is a non-profit school based in Siem Reap that offers bright enthusiastic street-working children the opportunity to pursue a course of study in a nurturing and empowering environment. The school opened in Phnom Penh on May 16, 2004, but because of safety considerations, TGC moved to its new location in Siem Reap in April 2008.
This second annual fundraiser is free and open to all ages, though checks payable to The Global Child Inc. will be greatly appreciated. Food and refreshments will be served' guests are welcome to bring homemade goodies.
More information is online at www.theglobalchild.org, or call Curran at 582-3491.

Address at the 32nd ASEAN Inter Parliamentary Assembly Summit

Address at the 32nd ASEAN Inter Parliamentary Assembly Summit
Phnom Penh, September 20th, 2011
Samdech Akka Moha Thomak Pothisal Chea Sim, President of Senate,
Samdech Akka Moha Ponhea Chakrei Heng Samrin, President of the National Assembly,
Excellency, Ladies, Head of Delegate and Observed Countries,
H.E. Antonio Cuenco, Permanent Secretary General of AIPA,
Excellencies, Ladies and Gentlemen, Distinguished National and International Guests! 
Today, it is my great pleasure and honor to participate in the 32th ASEAN Inter Parliamentary Assembly Summit, in which the National Assembly has the privilege to host such an important Summit. On behalf of the Royal Government and Cambodian people, I would like to express my very warm welcome to Excellencies, Ladies, Gentlemen, head and member of delegate, special observers and all distinguished gests to come to Phnom Penh to participate in this 32th ASEAN Inter Parliamentary Assembly Summit.
Taking this opportunity, I would like to share with your Excellencies, Ladies and gentlemen a number of views in relation to the achievements made by ASEAN, along with the important efforts and role played by the Inter Parliamentary Assembly, in continuously supporting its activities and mission to enable ASEAN to overcome all challenges in realizing the ASEAN community by 2015. Indeed, ASEAN has become a real mature association in the region and the globe over the past 44 years. Currently, ASEAN is moving on its right track, reflecting in its active role in political, economic and social dialogue and cooperation with other key stakeholders.
In addition, through its determination and along with the government’s efforts as well as those efforts of the people and relevant partners, ASEAN has in the recent years made many great achievements in the economic, social and cultural sectors. However, in the world that is characterized by dynamic changes, I am of the view that ASEAN still face numerous domestic and external challenges that we need to jointly address toward achieving the establishment of “ASEAN Community” by 2015 and beyond. Indeed, ASEAN leaders have been working actively to cope with these issues. Among those achievements, we had adopted the ASEAN Charter as well as Roadmap and ASEAN Community Blueprint comprising of 3 key pillars including“ASEAN Political-Security Community, ASEAN Economic Community, and ASEAN Socio-Cultural Community” with the objective to narrow development gap among ASEAN member states.
Taking this opportunity, I would like to highlight a number of key achievements made by ASEAN so far from implementingASEAN Charter and the Roadmap for ASEAN Community 2015 and other challenges that ASEAN need to address in establishing the ASEAN Community and connecting ASEAN to global community.
Indeed, ASEAN Charter was formulated with smooth structural operation, new organization of ASEAN as well as effective necessary legal documents to create legal foundation and institutional framework for establishment of ASEAN Community and deeper regional integration.  Despite these, ASEAN must have full legal and institutional framework that is in conformity to ASEAN Charter, including creating institutional mechanism for conflict resolution, increasing ASEAN institutional operation efficiency, strengthening coordination between operating agencies and bolstering resource mobilization to promote implementation of initiatives. In this spirit, I think that ASEAN not only reach higher stage in due course of community building, but also is capable of transforming itself into full-fledged legal-based institution.
                   
At the same time, with respect to forming ASEAN Political-Security Community we have made much remarkable progress. Key dialogues and frameworks for cooperation have been set up and organized regularly at all levels. These are factors that are to strengthen mutual understanding and trust among member states. Particularly, Treaty of Amity and Cooperation in Southeast Asia (TAC), The Southeast Asian Nuclear-Weapon-Free Zone Treaty (SEANWFZ), The Declaration on the Conduct of Parties in the South China Sea (DOC),and the ASEAN Convention on Counter Terrorism a have become key instruments for ensuring regional security.
At the same time, process of formation of Asean Economic Association is in a good progress. We have established Asean Free Trade Area to serve for the exchange of goods, services, investments in coincidence with implementation of “Single Window Service” and trade facilitation. It is worth noting that ASEAN is currently dwelled by more than 600 million people, generating USD 1700 billion of GDP, with strong economic growth, political stability, growing numbers of middle-income class and endowed with natural resources. Indeed, these qualifications do not only reflect the potential of domestic growth of ASEAN, but also reflects ASEANs economic attractiveness toward other external partners as well. Nevertheless, the reduction in development gap between ASEAN member countries remains challenge to ensure competitiveness, attractiveness and achieving of regional integration. In the sense, I contend that Master Plan on ASEAN Connectivity is one of the most comprehensive plans which were formulated to create ASEAN Economic Community.
Obviously, to meet these goals ASEAN needs to cooperate with all partners such as Asean+1, Asean+3 and other partners to support the implementation of Master Plan on ASEAN Connectivity in terms  of both hard and soft infrastructure, in particular the connection of road, railway, airway and waterway. In this spirit, I would like to take this opportunity to emphasize that the Royal Government of Cambodia gave high priority to transport infrastructure in order to promote internal integration and connectivity to neighboring countries in the region.  
The new development of global economy poses additional challenges on ASEAN. For the medium term, ASEAN must pay high attention to boosting domestic economic growth through diversification of growth base, expanding regional cooperation and acceleration of regional integration to sustain economic growth in the context of post-global-financial-crisis. These policy measures require us to double our effort to urgently achieve of adopted plans of actions and other initiatives. These require us to prioritize, facilitate and classify our work flow in order to avoid overlapping of efforts and utilizing of resources for the implementation of programs and various initiatives under the inter sub-regional, regional and a wider ASEAN Framework such as the East Asian Cooperation Framework.
In addition, regarding to the establishment of the ASEAN Socio-Cultural Community (ASCC) we have achieved many remarkable progresses as well, but recent changes in the world’s situation have put pressure on us to continue working hard to address a number of key challenges. Some of them are regional issues; and others are global issues but they have strongly impacted our region as a whole in terms of human resource development, disasters management, and climate change and so on. Truly, ASEAN has clearly foreseen all these challenges, and has actively imposed measures aimed to promote internal cooperation within ASEAN as well as the cooperation between ASEAN with its relevant partners in order to ensure effective solutions to the problems.
We all have acknowledged that all these great achievements made by ASEAN so far could not be separated from the active support of the parliaments of the ASEAN member states. Indeed, if there were no close cooperation and supports from the representing parliaments of each ASEAN member, the ASEAN members’ governments would not have been able to timely and effectively respond to recent challenges with quality outcomes. In addition, the success of coming out of the 1997-1998 Asian Financial Crisis and, particularly the 2008-2009 global financial crisis were stemmed from the firm support of the parliaments of the ASEAN member states. In parallel, the timely support for the stimulus package policy not only made the ASEAN economy recover quickly but also enabled it to achieve high growth as well. In addition, the Cambodia’s economy, after falling to nearly a zero growth rate in 2009, has recovered with 6% growth in 2010 and about 7% in 2011 based on a cautious forecast. This recovery will help Cambodia to reduce poverty its rate by around 1% per annum.
In this spirit, in order to achieve the implementation of action plans and other initiatives that we have adopted so far, particularly to timely respond to the challenges and establish a real ASEAN Community, ASEAN is in great needs for continued supports of the ASEAN members’ parliaments. Indeed, within the ASEAN Inter-Parliamentary framework, the Royal Government of Cambodia believes that the 32nd ASEAN Inter-Parliamentary Assembly (AIPA) will provide great contribution to promote the ASEAN integration especially the reduction in the development gaps within ASEAN, which is the strong wish of many new member states including Cambodia. In this view, the collective effort to reduce the development gaps is a necessary and indispensable factor to ensure the competition and protection of ASEAN CENTRALITY role toward the establishment of the ASEAN COMMUNITY by 2015.
At the same time, in order to promote the reputation and the role of ASEAN as a strong regional organization with collective strategy and consistent and compromised position, ASEAN necessarily needs to get involved in addressing key global challenges such as global economic crisis, climate change, natural disaster management, prevention of contagious diseases as well as the fight against cross borders crime and terrorism and so on.
On behalf of the Royal Government and Cambodian people, I believe that this Inter-Parliamentary Assembly will provide further support for ASEAN in reducing the development gaps in the region and the effort of member state in reducing poverty. In order to achieve this work, I believe and understand that we inevitably need to further continue the reforms. We all know that reforms could not be achieved overnight or finished with one giant step. Reforms need to be carried out consistently and continuously. Cambodia will continue adhering to its firm principles in order to strengthen and expand its efforts more vigorously aimed to make reforms more in-depth and comprehensive through the improvement in the state of law, provision of new opportunities and hope for all Cambodian people in the future.
Finally, I would like to wish the 32nd ASEAN Inter-Parliamentary Assembly (AIPA) success and fruitful results, which will make important contribution to the promotion for progress, prosperity, and happiness of the people of member states of our ASEAN region.  I would like to wish Excellencies, Ladies and gentlemen who are the delegates and observers of friend countries good health, success in your tasks, safety, happiness, unforgettable and good experiences during your stay in the Kingdom of Cambodia, the great land of Angkor. I also wish you all the four gems of Buddhist blessing: Longevity, Nobility, Health and Strength.
End Item.

Original source click here

ព្រះ​មហា​ក្សត្រ​​​អារ៉ាប៊ី សាអ៊ូ​ឌីត ​​លុប​ចោល​​ទោស​​វាយ​នឹង​​រំពាត់​លើ​​ស្ត្រី​បើក​រថយន្ត

ដោយ ៖ អប្សរា
ថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០១១ ម៉ោង ១៤:៥៧

គេហទំព័របរទេស

​ទីភ្នាក់​​ងារ​ព័ត៌​មាន​​បរទេស​កាលពី​ថ្ងៃទី​២៩ កញ្ញា បាន​ផ្សាយ​​ពី​ករណី​​ដែល​នាង​ឆៃ​ម៉ា ចាស់​សានី​យ៉ា ជន​ជាតិ​អារ៉ា​ប៊ី ​សាអ៊ូឌីត ​ត្រូវ​សម្រេច​​ដាក់​ទោស​វាយ​នឹង​ខ្សែ​​តី​ចំនួន​១០​រំពាត់ ​ក្នុង​ហេតុ​ផល​ថា នាង​បើក​បរ​រថយន្ត​ដោយ​មិន​បាន​ទទួល​ការ​អនុ​ញ្ញាត​កាលពី​​ថ្ងៃ​អង្គារកន្លង​ទៅ ។
​ប៉ុន្តែ​ក្នុងអំឡុងពេល​ចុងក្រោយ​​នេះ ​រដ្ឋា​ភិបាល​អារ៉ាប៊ី ​សាអ៊ូ​ឌីត បង្ហើប​ឱ្យ​ដឹង​ថា ព្រះ​មហា​ក្សត្រ​អាប់​ឌុល​ឡា ប៊ីន ​អាប់ឌុល អាស៊ីស នៃ​​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ​ចេញ​បញ្ជា​ឱ្យ​លុប​​ចោល​ទោស​ខាង​លើ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ហេតុ​ផល​​នៃ​ការ​លុប​​​ចោល​​នោះ​ទេ។ ​នាង​ឆៃ​ម៉ា ចាស់​​សានី​យ៉ា ត្រូវ​​បាន​តុលា​ការ​​សម្រេច​ថា មាន​កំហុស​​ពី​ការ​បើក​បរ​យាន​យន្ត​ដោយ​មិន​បាន​ទទួល​ការ​អនុ​ញ្ញាត​ពី​តុលា​ការ​កាលពី​ថ្ងៃ​ទី​២៧ កញ្ញា កន្លង​មក ​និង​ត្រូវ​សម្រេច​ដាក់​ទោស​​ដោយ​វាយ​ចំនួន​១០​រំពាត់​ខ្សែ​តី​ធ្វើ​ឱ្យ​​នាង​ក្លាយ​ជា​ស្ត្រី​អារ៉ា​ប៊ី​ សាអ៊ូ​ឌីត ដំបូងដែល​ទទួល​ទោស​វាយ​នឹង​រំពាត់​ពី​​កំហុស​​ខាង​លើ ​ព្រោះ​គ្មាន​​ច្បាប់​ណា​មួយ​របស់​អារ៉ាប៊ី​ សាអ៊ូ​ឌីត ​កំណត់​មិន​ឱ្យ​ស្ត្រី​បើក​បរ​រថយន្ត ប៉ុន្តែ​ក្រុមអភិរក្ស​និយម​ព្យា​យាម​​ជំរុញ​ឱ្យ​មាន​ការដាក់​កំហុស​​លើ​ស្ត្រី​ភេទ។
​គួរ​បញ្ជាក់ថា ​ការប្រកាស​ដាក់​ទោសខាង​លើ កើត​ឡើង​ក្រោយ​ពី​ព្រះ​មហាក្សត្រ​​អាប់ឌុល​ឡា បាន​ប្រកាស​ដល់​​ស្ត្រីអារ៉ាប៊ី​ សាអ៊ូ​ឌីត ឱ្យអាច​ចុះ​ឈ្មោះ​ និង​ចូល​ទទួល​ការ​បោះ​ឆ្នោត​​ថ្នាក់​ឃុំ​-សង្កាត់​បាន​កាលពី​ថ្ងៃ​​អាទិត្យ ទី២៥ កញ្ញា ដោយ​ចាប់​ផ្តើម​ពី​ការ​​​បោះ​ឆ្នោត​ក្នុងឆ្នាំ​២០១៥​តទៅ ៕
Original source from Koh Santepheap